MT4 IOS

ជាកម្មវិធីដែលផ្តល់ជូននូវសមត្ថភាពក្នុងការប្ដូរតាមបំណង នៃការបង្ហាញតារាងអត្រាតម្

ទាញយក

GFX iPhone Forex Trading App គឺជាកម្មវិធីជួញដូរ ដែលត្រូវគ្នា ជាមួយទូរស័ព្ទ iPhone ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍នៃការជួញដូរនៅគ្រប់ទីកន្លែង ជាមួយនឹងមុខងារពេញលេញ ដែលផ្តល់ជូនអ្នកមានទាំងការតភ្ជាប់ Wi-Fi ឬ 3G។

លើសពីនេះទៀត កម្មវិធីទូរស័ព្ទ iPhone របស់ GFX ផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ដូចខាងក្រោម:

  • បញ្ចូលការបញ្ជាទិញបន្ទាន់ និង មិនទាន់សម្រេច
  • មើលប្រវត្តិនៃការបញ្ជាទិញមុន
  • កែសម្រួលការជួញដូរ
  • ត្រួតពិនិត្យការបញ្ជាទិញផ្ទាល់
  • កំណត់ការខាតបង់ ការទទួលផលចំណេញ និង ច្រើនទៀត
  • មើលគំនូសតាងនៅក្នុងពេលវេលាជាក់ស្តែង
  • ការចុចប្រតិបត្តិតែមួយដង សម្រាប់បញ្ជាទិញ
  • ការផ្តល់ជូនអត្រាតម្លៃពិតប្រាកដដោយគ្មានការពន្យារពេល
  • អេក្រង់គួរជាទីពេញចិត្ត ដែលផ្តល់ជូននូវសមត្ថភាពក្នុងការប្ដូរតាមបំណងបង្ហាញតារាងអត្រាតម្លៃ
  • ត្រួតពិនិត្យពត៌មានលំអិតគណនី:ការបើកប្រតិបត្តិការ, ការបញ្ជាទិញមិនទាន់សម្រេច, តុល្យភាព និង ដើមទុន
  • បង្ហាញប្រវត្តិជួញដូរ ដើម្បីតាមដានការបញ្ជាទិញពីមុន និង ទឹកប្រាក់ក្នុងកំឡុងពេលដែលបានដាក់
  • ច្រើនជាងនេះ: ប្រតិទិនព័ត៌មាន, កម្មវិធីគណនា Pip, ព័ត៌មាន RSS និងទំព័រទំនាក់ទំនងផ្ទាល់ខ្លួន។

តើធ្វើដូចម្តេចដើម្បីលុបកម្មវិធី MT4 ទូរស័ព្ទ iPhone:

  • សង្កត់ម្រាមដៃរបស់អ្នកលើរូបតំណាងនៃកម្មវិធី ដែលអ្នកចង់លុប ឬ រូបតំណាងផ្សេងទៀតរហូតទាល់តែរូបតំណាងនៅលើអេក្រង់ដើមរបស់អ្នក ចាប់ផ្តើមអង្រួន ឬ រង្គើរ (សកម្មភាពដូចគ្នាដែលអ្នកប្រើដើម្បីផ្លាស់ទី ឬ រៀបចំរូបតំណាងអេក្រង់ដើមឡើងវិញ)
  • ចុច ‘x’ នៅជ្រុងខាងឆ្វេងនៃរូបតំណាង សម្រាប់កម្មវិធីដែលអ្នកចង់លុប
  • លុបកម្មវិធីពីផ្ទាំងកម្មវិធី iTunes របស់អ្នក

ប្រសិនបើអ្នកមានសំណួរ សូមទាក់ទង: [email protected]