ការប្រមើមើលទីផ្សារ Forex ប្រចាំថ្ងៃ

ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃអង្គារ។ ក្រោយមកនៅថ្ងៃនេះ របាយការណ៍ការងារឯកជន ADP សម្រាប់ខែមិថុនានឹងត្រូវបានចេញផ្សាយ (ធៀបនឹង +140,000 ការងារដែលបានរំពឹងទុក)។

ប្រាក់ផោនអង់គ្លេសបានធ្លាក់ចុះ 0.3% ត្រឹម 1.2597។ លោក Mark Carney អភិបាលធនាគារអង់គ្លេសបានព្រមានថា: “ភាពតានតឹងពាណិជ្ជកម្មបានបង្កើនហានិភ័យនៃការធ្លាក់ចុះដល់កំណើនសកល និង អង់គ្លេស។” ម៉្យាងទៀតសន្ទស្សន៍ PMI របស់ Markit U.K បានធ្លាក់ចុះដល់ 48.0 នៅក្នុងខែមិថុនា ធៀបនឹង 49.4 នៅក្នុងខែឧសភា។

ប្រាក់អឺរ៉ូបានកើនឡើង 0.1% ត្រឹម 1.1291 ខណៈពេលដែល USD / JPY បានធ្លាក់ចុះដល់ 0.6% ត្រឹម 107.83។

AUD / USD បានកើនឡើង 0.4% ត្រឹម 0.6994 បន្ទាប់ពីធនាគារកណ្តាលអូស្រ្តាលីបានទម្លាក់អត្រាគោលរបស់ខ្លួនមកត្រឹម 1.00% ពី 1.25% តាមការរំពឹងទុក។ ធនាគារកណ្តាលបានថ្លែងថា ខ្លួននឹងបន្តតាមដានការអភិវឌ្ឍនៅទីផ្សារការងារហើយកែតម្រូវគោលនយោបាយរូបិយវត្ថុ ប្រសិនបើចាំបាច់។

USD / JPY នៅថ្ងៃនេះមានសំពាធធ្លាក់ចុះ។ គូនេះស្ថិតនៅក្រោមសម្ពាធក្រោមកំរិត Resistance សំខាន់ៗនៅ 108.05។ សន្ទុះនៃការធ្លាក់ចុះនេះត្រូវបានពង្រឹងបន្ថែម ដោយទាំងការធ្លាក់ចុះ 20-period and 50-period moving averages។ RSI ធ្លាក់ចុះបន្ថែមទៀត។ ដូច្នេះ ដរាបណា 108.05 មិនឡើងហួសទេ សូមរកមើលការធ្លាក់ចុះជាមួយនឹងគោលដៅនៅតម្លៃ 107.60 និង 107.35។ ផ្ទុយទៅវិញ បើការឆ្លងកាត់ខាងលើ 108.05 នឹងធ្វើឱ្យមានការងើបឡើងវិញជាមួយគោលដៅនៅ 108.30 និង 108.50។

EUR / USD នៅថ្ងៃនេះមានការធ្លាក់ចុះបន្ថែមទៀត។ ទស្សនវិស័យបច្ចេកទេសរបស់គូររូបិយប័ណ្ណនេះមានលក្ខណៈអវិជ្ជមានដោយសារតម្លៃត្រូវបានកំណត់ដោយបន្ទាត់ធ្លាក់ចុះ ចាប់ពីថ្ងៃទី 1 ខែកក្កដា។ RSI គឺស្ថិតនៅជុំវិញកំរិតអព្យាក្រឹតភាពនៅកម្រិត 50 ដែលបង្ហាញពីកង្វះនៃសន្ទុះកើនឡើង។ ដូច្នេះ ដរាបណាតម្លៃ 1.1310 រក្សាទិសដៅកើនឡើង សូមរកមើលការត្រឡប់ទៅ 1.1275 វិញ។ ការបំបែកខាងក្រោមកម្រិតនេះ នឹងធ្វើឱ្យមានធ្លាក់ចុះដល់ 1.1255។ ផ្ទុយទៅវិញ ការបំបែកនៅខាងលើតម្លៃ 1.1310 បង្ហាញពីសញ្ញាវិជ្ជមាននៃការកើនឡើង ហើយបណ្តាលឱ្យមានការងើបឡើងវិញតាមបច្ចេកទេសជាមួយនឹងគោលដៅនៅ 1.1330 និង 1.1355។

AUD / USD នៅថ្ងៃនេះ: រំពឹងទុកថានឹងត្រលប់មកវិញ។ គូនេះបានបង្ហាញពីការងើបឡើងវិញពី 0.6955 (កម្រិតទាបនៃថ្ងៃទី 1 និងទី 2 ខែកក្កដា) ហើយបានបំបែក ព្រំដែន Bollinger Bands។ ការកើនឡើង 50-period moving average កំពុងដើរតួជាចំនុច Support។ RSI គឺស្ថិតនៅកម្រិត 50។ ក្នុងករណីនេះ បើនៅខាងលើ 0.6975 រកមើលការកើនឡើងបន្ថែមទៀតជាមួយទិសដៅ 0.7000 និង 0.7020។ ជំនួសមកវិញ បើនៅខាងក្រោមតម្លៃ 0.6975 រំពឹងថា នឹងមានការធ្លាក់ចុះម្តងទៀតជាមួយគោលដៅនៅ 0.6955 និង 0.6940។

ប្រភព៖ Dowjones Newswires

================================================================

មិនទទួលខុសត្រូវ ៖ រាល់ទិន្នន័យ និង ពត៌មានដែលបានផ្តល់ជូននេះ គឺជាគោលបំណងតែមួយគត់ដើម្បីជាជំនួយដល់អ្នកវិនិយោគិនឲ្យមានភាពឯករាជ្យក្នុងការធ្វើជំនួញ ហើយនេះមិនមែនជាការផ្តល់យោបល់ទាំងស្រុងទៅលើការវិនិយោគនោះទេ។ Goldfx Investment Co Ltd នឹងមិនទទួលខុសត្រូវចំពោះការខាតបង់របស់អ្នកនោះទេ។

Leave a comment