Analysis Right

#

22 Jul: ការប្រមើមើលទីផ្សារ Forex ប្រចាំសប្តាហ៍

នៅសប្តាហ៍នេះកិច្ចប្រជុំគោលនយោបាយធនាគារកណ្តាលអ៊ឺរ៉ុបនឹងត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈវិនិយោគិនរង់ចាំមើល ថាតើជំហានអ្វីខ្លះដែល Mario Draghi នឹងយកទៅគាំទ្រដល់សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ។ សប្តាហ៍នេះក៏នឹងនាំមកនូវការយល់ដឹងថ្មីៗអំពីទស្សនវិស័យសេដ្ឋកិច្ចសកល ជាមួយនឹងទិន្នន័យផលិតកម្មរបស់ប្រទេសជប៉ុនតំបន់អឺរ៉ូ និង សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ។ ប្រតិទិនក៏នឹងបង្ហាញជាលើកដំបូងនូវរបៀបដែលសេដ្ឋកិច្ចអាមេរិកបានអនុវត្តនៅត្រីមាសទីពីរ។ នៅក្នុងចក្រភពអង់គ្លេស នាយករដ្ឋមន្ត្រីថ្មីគួរតែមានវត្តមាននៅចុងបញ្ចប់នៃសប្តាហ៍នេះ ខណៈការព្រួយបារម្ភអំពីការរំពឹងទុកនៃការគ្មានកិច្ចសន្យា Brexit បន្តកើនឡើង។ ប្រាក់ដុល្លារអាមេរិកបានកើនឡើងកាលពីថ្ងៃសុក្រ ដោយសារតែមានការព្រួយបារម្ភអំពីការកាត់បន្ថយអត្រាការប្រាក់ 0.50%…

#

16 Jul: ការប្រមើមើលលើមាស / ការជួញដូរប្រចាំថ្ងៃ

ព្រឹត្តិការណ៍ហានិភ័យ ទិន្ន័យការងារនៅអង់គ្លេស និង ទិន្ន័យលក់រាយនៅអាមេរិក សង្ខេប យើងរំពឹងទុកថា ការជួញដូរនឹងនៅតែបន្តធ្លាក់ចុះ ព្រោះស្ថានភាពនៅតែមិនច្បាស់លាស់ មុនពេលការបោះឆ្នោតមេដឹកនាំអភិរក្សរបស់អង់គ្លេស និង ទិសដៅនៃអត្រាការប្រាក់របស់អាមេរិក។ ការរំពឹងទុកនៃទិន្នន័យលក់រាយនៅអាមេរិកមានកម្រិតទាបហើយរាល់ទិន្នន័យដែលបង្ហាញពីការរីកចម្រើនតិចតួចអាចមើលឃើញប្រាក់ដុល្លារកើនឡើងតិចតួច។ GOLD(1414.70) Recommendation : ជួញដូរជាចន្លោះ 14008/1419 Resistance : 1419…

#

03 Jul: ការប្រមើមើលទីផ្សារ Forex ប្រចាំថ្ងៃ

ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃអង្គារ។ ក្រោយមកនៅថ្ងៃនេះ របាយការណ៍ការងារឯកជន ADP សម្រាប់ខែមិថុនានឹងត្រូវបានចេញផ្សាយ (ធៀបនឹង +140,000 ការងារដែលបានរំពឹងទុក)។ ប្រាក់ផោនអង់គ្លេសបានធ្លាក់ចុះ 0.3% ត្រឹម 1.2597។ លោក Mark Carney អភិបាលធនាគារអង់គ្លេសបានព្រមានថា: “ភាពតានតឹងពាណិជ្ជកម្មបានបង្កើនហានិភ័យនៃការធ្លាក់ចុះដល់កំណើនសកល និង អង់គ្លេស។” ម៉្យាងទៀតសន្ទស្សន៍…

#

28 Jun: ការប្រមើមើលទីផ្សារ Forex ប្រចាំថ្ងៃ

ប្រាក់ដុល្លារអាមេរិកបានរក្សានៅក្នុងចន្លោះជួញដូរដ៏តឹងតែងមួយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈវិនិយោគិនបានរង់ចាំលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ប្រទេសចិននៅឯកិច្ចប្រជុំកំពូល G20 នៅចុងសប្តាហ៍នេះ។ ប្រាក់អឺរ៉ូបានផ្លាស់ប្តូរតិចតួចក្នុងតម្លៃ 1.1372។ ទិន្នន័យផ្លូវការបានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះដល់ 103.3 នៅខែមិថុនា ធៀបនឹងកម្រិត 104.8 ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែសីហាឆ្នាំ 2016 មកពី 105.1 កាលពីខែឧសភា។…

#

26 Jun: ការប្រមើមើលទីផ្សារ Forex ប្រចាំថ្ងៃ

លោក James Bullard ប្រធានធនាគារកណ្ដាលនៃធនាគារ St. Louis របស់សហរដ្ឋអាមេរិកបាននិយាយថា ការកាត់បន្ថយអត្រាការប្រាក់ 25 ពិន្ទុជាមូលដ្ឋាន (0.25%) នឹងគ្រប់គ្រាន់ដើម្បីធានាប្រឆាំងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចធ្លាក់ចុះជាងការរំពឹងទុក បើប្រៀបធៀបទៅនឹងការកាត់បន្ថយចំនួន 50 ពិន្ទុជាមូលដ្ឋាន (0.50%) ដែលទីផ្សាររំពឹងទុក។ ប្រាក់អឺរ៉ូបានធ្លាក់ចុះ 0.3% ត្រឹម…

#

24 Jun: របាយការណ៍ទីផ្សារ Forex ប្រចាំសប្តាហ៍

ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃសុក្ រដល់តម្លៃទាបបំផុតក្នុងរយៈពេលបីខែ ធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត ខណៈពេលដែលការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល ចំពេលដែលប្រាក់យ៉េនមានសុវត្ថិភាពបានកើនឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំខែ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយសារតែភាពតានតឹងខាងនយោបាយកើនឡើង។ ភាពទន់ខ្សោយរបស់លុយដុល្លារអាមេរិកបានជំរុញអោយប្រាក់អឺរ៉ូឡើងដល់កម្រិតខ្ពស់រយៈពេលបីខែ។ ប្រាក់អឺរ៉ូក៏ត្រូវបានជំរុញដោយទិន្នន័យស្ទង់មតិខ្លាំងជាងការព្យាករណ៍ អំពីសកម្មភាពពាណិជ្ជកម្មរបស់បារាំង និង អាល្លឺម៉ង់។ ប្រាក់ដុល្លារបានពង្រីកការខាតបង់របស់ខ្លួន សម្រាប់បីវគ្គជាប់ៗគ្នា បន្ទាប់ពីធនាគារកណ្តាលកាលពីថ្ងៃពុធបានបង្ហាញថា ខ្លួនបានត្រៀមខ្លួនដើម្បីកាត់បន្ថយអត្រាការប្រាក់នៅចុងឆ្នាំនេះ។ ធនាគារកណ្តាលអាមេរិក និង ធនាគារកណ្តាលអឺរ៉ុបបានគូសបញ្ជាក់ថា ពួកគេមានឆន្ទៈបន្ធូរបន្ថយគោលនយោបាយ…

#

21 Jun: ការប្រមើមើលលើមាស / ការជួញដូរប្រចាំថ្ងៃ

ព្រឹត្តិការណ៍ហានិភ័យ គ្មានព្រឹត្តិការណ៍ហានិភ័យទេ សង្ខេប ទីផ្សារភាគហ៊ុនអាមេរិកកំពុងជួញដូរនៅកម្រិតខ្ពស់បំផុត ហើយមើលទៅហាក់ដូចជាមិនទៀងទាត់ ជាពិសេសជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចសកល។ ការផ្លាស់ប្តូរភ្លាមៗនៅផ្សារហ៊ុនអាចនឹងមើលឃើញការកើនឡើងមួយផ្សេងទៀតសម្រាប់ Safe Havens។ ប្រាក់ដុល្លារបានធ្លាក់ចុះកាលពីពេលថ្មីៗនេះ ដោយសារទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាល ហើយយើងរំពឹងថាប្រាក់ដុល្លារនឹងធ្លាក់ចុះបន្ថែមទៀត ខណៈពេលដែលអ្នកជំនួញត្រូវសម្របសម្រួលទៅនឹងអត្រាការប្រាក់ទាប។ GOLD(1405) Recommendation : តំបន់ដែលមានគេទិញច្រើន (1390/1420) ទិញនៅពេលធ្លាក់ចុះខណៈទំនោរកើនឡើងមានសភាពខ្លាំងខ្លា Resistance…

#

17 Jun: ការប្រមើមើលទីផ្សារ Forex ប្រចាំសប្តាហ៍

នៅក្នុងអ្វីដែលត្រូវបានគេកំណត់ថាជាសប្តាហ៍ដ៏រវល់ ការប្រកាសអត្រាការប្រាក់ចុងក្រោយរបស់ធនាគារកណ្តាលនឹងគ្របដណ្ដប់លើការយកចិត្តទុកដាក់របស់អ្នកជួញដូរ ចំពេលដែលការរំពឹងទុកថា ធនាគារកណ្តាលអាចកំណត់ ដើម្បីបន្ថូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ធនាគារកណ្តាលនឹងធ្វើការសំរេចចិត្តរបស់ខ្លួននៅថ្ងៃពុធ ដោយអ្នកសេដ្ឋកិច្ចភាគច្រើនរំពឹងថា នឹងមិនមានការផ្លាស់ប្តូរនោះទេ ប៉ុន្តែការព្រួយបារម្ភជាបន្តបន្ទាប់ ចំពោះការធ្លាក់ចុះសេដ្ឋកិច្ចពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង ចិនអាចជំរុញឱ្យធនាគារកណ្តាល បើកទ្វារសម្រាប់ការកាត់បន្ថយអត្រាការប្រាក់នៅចុងឆ្នាំនេះ។ វិនិយោគិនក៏នឹងសម្លឹងមើលកិច្ចប្រជុំធនាគារកណ្តាលនៅអឺរ៉ុប អង់គ្លេស និង ជប៉ុន ក៏ដូចជាការអភិវឌ្ឍពាណិជ្ជកម្មចុងក្រោយនិង ទិន្នន័យសេដ្ឋកិច្ច។…

#

30 May: ការប្រមើមើលលើមាស / ការជួញដូរប្រចាំថ្ងៃ

ព្រឹត្តិការណ៍ហានិភ័យ គ្មានព្រឹត្តិការណ៍ហានិភ័យ សង្ខេប ទីផ្សារនៅតែស្ថិតក្នុងស្ថានភាពតឹងតែងជាមួយនឹងការងើបឡើងវិញបន្តិចបន្តួច នៅពេលដែលព័ត៌មានអំពីសង្គ្រាមពាណិជ្ជកម្មបានថយចុះ ទីផ្សារប្រហែលជាកំពុងរង់ចាំការប្រជុំរបស់ក្រុមប្រទេស G20 នៅប្រទេសជប៉ុន នៅខែក្រោយ សម្រាប់កិច្ចប្រជុំរវាងលោក Trump និង លោក Xi ដើម្បីមើលកិច្ចពិភាក្សាបន្តជាថ្មី។ ទន្ទឹមនឹងនេះដែរការប្រែប្រួលរហ័សក្នុងទីផ្សារក៏ថយចុះ GOLD (1277.70) Recommendation :…

#

30 May: ការប្រមើមើលទីផ្សារ Forex ប្រចាំថ្ងៃ

គម្លាតភាគលាភដែលរត់បញ្ច្រាស រវាងប័ណ្ណរតនាគារ 3 ខែ និង 10 ឆ្នាំ (ភាគលាភ 3 ឆ្នាំខ្ពស់ជាងភាគលាភ 10 ឆ្នាំ) គឺធំបំផុតចាប់តាំងពីឆ្នាំ 2007។ ប្រាក់អឺរ៉ូបានធ្លាក់ចុះ 0.2% ត្រឹម 1.1136 ដោយបានប្រកាសពីការធ្លាក់ចុះចំនួនបីថ្ងៃជាប់ៗគ្នា។ គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថាខ្លួនបានទាមទារឱ្យរដ្ឋាភិបាលអ៊ីតាលី…